• Home
  • Finance
  • News
  • About Us
  • Contact Us
ឃ្លាំងលក់រថយន្ត 79

ឡាន​ប៉ុង​មួយ ​ប៉ុង​ពីរ​ មាន​អត្ថន័យ​យ៉ាង​ម៉េច?​​​​​​

7/26/2017

0 Comments

 

​ធ្លាប់​ឮ​គេ​និយាយ​អត់? ឡាន​​ប្រភេទ​ប៉ុង​មួយ​ ឬ ប៉ុង​ពីរ។ តាម​ពិត​ពាក្យ​នេះ​​ត្រូវ​បាន​ប្រើ​សម្រាប់​សម្គាល់​ពី​ប្រព័ន្ធ​បើកបរ​របស់​រថយន្ត។ ប្រព័ន្ធ​បើក​បរ​របស់​រថយន្ត​​មាន​ចែក​ចេញ​ជា​ ៤ ប្រភេទ ​សំខាន់ៗ​រួម​មាន​​បើក​កង់​មុខ​ (Front-Wheel Drive), បើក​កង់​ក្រោយ (Rear-Wheel Drive), បើក​កង់​បួន (Four-Wheel Drive) និង បើក​កង់​ទាំង​អស់​ (All-Wheel Drive)។ ចំពោះ​រថយន្ត​ដែល​ប្រើ​កម្លាំង​កង់​ពីរ​​គេ​សម្គាល់​ដោយ​ពាក្យ​ថា​ ប៉ុង​មួយ ចំណែក​ឯ​រថយន្ត​ប្រើ​កម្លាំង​កង់​ ៤ គេ​ហៅ​ថា​ប៉ុង​ពីរ។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​ដំណើរ​ការ​ខុសគ្នា​នៃ​ប្រព័ន្ធ​ទាំង​ ៤ ៖
១. Front-Wheel Drive (FWD)

Picture

រថយន្ត​​​អ្នក​ដំណើរ​នា​ពេល​បច្ចុប្បន្ន​ភាគ​ច្រើន​ប្រើ​ប្រព័ន្ធ​ FWD ដោយ​​កម្លាំង​របស់​ម៉ាស៊ីន​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​កង់​ខាង​មុខ។ រថយន្ត​ប្រភេទ FWD រចនា​ឡើង​ដោយ​ចំណាយ​តិច​លើ​ការ​ផលិត, មាន​ទំហំ​ធំ​ទូលាយ​ និង ស្រាល​ជាង​​រថយន្ត​ប្រើ​ប្រព័ន្ធ​ Rear-Wheel Drive (RWD។ មិន​តែ​ប៉ុណ្ណោះ​ FWD ក៏​​មាន​កម្លាំង​អូសទាញ​​ប្រើ​ជាង​ RWD​ ល្អ​​សម្រាប់​ការ​បើក​ឡើង​ជម្រាល ពី​ព្រោះ​ទម្ងន់​ម៉ាស៊ីន​ពឹង​ផ្អែក​លើ​កង់​មុខ។
២. Rear-Wheel Drive (RWD)

Picture

​​RWD ភាគ​ច្រើន​ប្រើ​លើ​រថយន្ត​ Pickup និង រថយន្ត​ដឹក​ទំនិញ ហើយ​រថយន្ត​ប្រភេទ​ស្ព័រ​​ រួម​ទាំង​ពពួក​ Sedan ទំនើបៗ​កម្លាំង​ខ្លាំង​ក៏​ប្រើ​ប្រព័ន្ធ​នេះ​ដែរ។ រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​នេះ​មាន​ចង្កូត​ដែល​ងាយ​ស្រួល​បញ្ជា​ជា​ពិសេស​លើ​រថយន្ត​កម្លាំង​ខ្លាំងៗ ហើយ​អាច​ទ្រាំទ្រ​​ទម្ងន់​រថយន្ត​បាន​ស្មើ​គ្នា​ល្អ (មុខ​ ៥០% និង ក្រោយ ៥០%) ដែល​អាច​រក្សា​លំនឹង​បាន​ល្អ​ ល្អ​សម្រាប់​ការ​ដឹក​ឥវ៉ាន់​ធ្ងន់ៗ។ យ៉ាងណាក្ដី​រថយន្ត​ប្រភេទ​នេះ​​មិន​​អាច​ទ្រាំទ្រ​បាន​ល្អ​ចំពោះ​ការ​​បើក​លើ​ផ្លូវ​​សើម​ ឬ មាន​ព្រិល​ធ្លាក់។
៣. Four-Wheel Drive (AWD)

Picture

4WD ឬ 4x4 ជា​​ប្រព័ន្ធ​​ដែល​ប្រើ​ស្ពឺ​ពីរ​ រួម​ជា​មួយ​នឹង​ Transfer Case មួយ​ដើម្បី​​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​បួន​នៃ​រថយន្ត​។ ធម្មតា​​និយម​ប្រើ​លើ​រថយន្ត​ប្រភេទ Off-Road (រថយន្ត​បើក​លើ​ផ្លូវ​ពិបាក) ខ្នាត​ធំៗ​ដូច​ជា Lexus LX 570 ជា​ដើម ហើយ​ប្រព័ន្ធ​នេះ​អាច​ចែក​ចាយ​កម្លាំង​ពី​ម៉ាស៊ីន​រថយន្ត​ទៅ​កាន់​កង់​ទាំង​ ៤ បាន​ស្មើៗ​គ្នា ដោយ​បង្ខំ​ឲ្យ​​កង់​រថយន្ត​បង្វិល​ក្នុង​ពេល​ដូច​គ្នា។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ពិបាក​បត់​បន្តិច ព្រោះ​កង់​ខាង​ក្រៅ​ត្រូវ​​រង្វិល​ឲ្យ​លឿន​ជាង​កង់​ខាង​ក្នុង។ ប៉ុន្តែ​ប្រព័ន្ធ​ 4WD នា​ពេល​បច្ចុប្បន្ន​​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

Picture

ប្រព័ន្ធ​ 4WD លើ​រថយន្ត​ទំនើប​បច្ចុប្បន្ន​​ដំណើរ​ការ​បាន​លុះ​ត្រា​តែ​អ្នក​ចុច​បញ្ជា​លើ​វា។ ប្រការ​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រព័ន្ធ​ 4WD ពេល​បើក​បរ​លើ​ Off-Road និង​ប្រើ​​ប្រព័ន្ធ​ 2WD វិញ​ពេល​បើក​បរ​លើ​ស្ថានភាព​ផ្លូវ​ធម្មតា។ ពេល​ប្រើ​ 2WD រថយន្ត​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ប្រសើរ​ជាង។ ​​​​​
**៤. All-Wheel Drive (AWD)

Picture

AWD ជា​ប្រព័ន្ធ​ដែល​ប្រើ​ស្ពឺ​ ៣ រួម​មាន​មុខ, ក្រោយ និង កណ្ដាល​ ដើម្បី​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​ ៤ របស់​រថយន្ត។ គេ​និយម​ប្រើ​ប្រព័ន្ធ​នេះ​លើ​​រថយន្ត​​ SUV ខ្នាត​តូចៗ​ដូច​ជា Highlander, Q7 ជា​ដើម ហើយ​រចនា​សម្រាប់​ប្រើ​លើ​ផ្លូវ​ធម្មតា ឬ ប្រើ​លើ​ផ្លូវ​ផុក​​ម្ដង​ម្កាល។ បើ​ប្រៀប​នឹង​ 4WD ប្រព័ន្ធ​ AWD នេះ​មាន​កម្លាំង​ទប់​ខ្លាំង​ជាង​ពីរ​ដង​ អាច​ផ្ដល់​សុវត្ថិភាព​បាន​កាន់​តែ​ខ្ពស់​​ក្នុង​ករណី​​​ត្រូវ​ឈប់​​ភ្លាមៗ ឬ បត់​ភ្លាមៗ។ តាម​ការ​បង្ហាញ​ខាង​លើ​នេះ​​នៅ​ពេល​ទិញ​រថយន្ត​អ្នក​អាច​សម្រេច​ចិត្ត​បាន​ថា​គួរ​ជ្រើស​រើស​រថយន្ត​ប្រភេទ​ណា​ដែល​ត្រូវ​នឹង​តម្រូវ​ការ​បើកបរ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​យ៉ាង​ត្រឹម​ត្រូវ៕

ប្រភព៖ DigitalTrends | Edmunds ប្រែ​សម្រួល៖ សុខហេង

0 Comments



Leave a Reply.

    Author

    Write something about yourself. No need to be fancy, just an overview.

    Click to set custom HTML

    Archives

    July 2017
    June 2016

    Categories

    All

    RSS Feed

Powered by Create your own unique website with customizable templates.
  • Home
  • Finance
  • News
  • About Us
  • Contact Us