ធ្លាប់ឮគេនិយាយអត់? ឡានប្រភេទប៉ុងមួយ ឬ ប៉ុងពីរ។ តាមពិតពាក្យនេះត្រូវបានប្រើសម្រាប់សម្គាល់ពីប្រព័ន្ធបើកបររបស់រថយន្ត។ ប្រព័ន្ធបើកបររបស់រថយន្តមានចែកចេញជា ៤ ប្រភេទ សំខាន់ៗរួមមានបើកកង់មុខ (Front-Wheel Drive), បើកកង់ក្រោយ (Rear-Wheel Drive), បើកកង់បួន (Four-Wheel Drive) និង បើកកង់ទាំងអស់ (All-Wheel Drive)។ ចំពោះរថយន្តដែលប្រើកម្លាំងកង់ពីរគេសម្គាល់ដោយពាក្យថា ប៉ុងមួយ ចំណែកឯរថយន្តប្រើកម្លាំងកង់ ៤ គេហៅថាប៉ុងពីរ។ ខាងក្រោមនេះបង្ហាញពីដំណើរការខុសគ្នានៃប្រព័ន្ធទាំង ៤ ៖ |